កិច្ចប្រជុំពិភាក្សាលើ របាយការណ៍បញ្ចប់ការសិក្សារបស់សិស្ស និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩
(រាជធានីភ្នំពេញ)៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងបន្ទប់ប្រជុំនៃសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដមបណ្ឌិត ហ៊ែល ចំរើន អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សា នៃសាលាភូមិន្ទរដ្ឋបាល បានដឹកនាំកិច្ចប្រជុំពិភាក្សាលើ របាយការណ៍បញ្ចប់ការសិក្សារបស់សិស្ស និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល។