បាឋកថា «បទពិសោធន៍ ស្ដីពី ការគ្រប់គ្រងអនុវត្តន៍ សាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប» ឧទ្ទេសនាមដោយលោក ពឹង គិមឆេន នាយកសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧
នៅព្រឹកថ្ងៃសុក្រទី០៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៧:៣០ ដល់ម៉ោង ១០:៣០នាទី នៅសហសាលសាលាភូមិន្ទរដ្ឋបាលបានរៀបចំបាឋកថា «បទពិសោធន៍ ស្ដីពី ការគ្រប់គ្រងអនុវត្តន៍ សាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប» ឧទ្ទេសនាមដោយលោក ពឹង គិមឆេន នាយកសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប ដើម្បីចែករំលែកនូវបទពិសោធន៍នៃការគ្រប់គ្រងដឹកនាំអង្គភាព (ជាអង្គភាពអប់រំ)។ មុននិងចាប់ផ្ដើមអង្គពិធីមានការសម្ដែងសិល្បៈដែលសម្ដែងដោយក្រុមសិល្បៈមកពីសាលាវត្តបូព៌ ដើម្បីចែកជូនដល់ថ្នាក់ដឹកនាំ មន្ត្រីសាលា និងសិស្សមន្ត្រីជាន់ខ្ពស់ដើម្បីទស្សនាកម្សាន្តផងដែរ។ ក្នុងអង្គពិធីក៏មានមន្ត្រីខ្លះបានលើកឡើងជាសំណួរដែលពាក់ព័ន្ធនឹងបាឋកថានេះដល់លោក នាយកសាលាបឋមសិក្សាវត្តបូព៌ ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងល្អៗដល់អង្គពិធីទាំងមូល ជាកិច្ចបញ្ចប់នៃអង្គពិធី ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលបានប្រគល់បណ្ណថ្លែងអំណរគុណ ព្រមទាំងថវិកាមួយចំនួនដល់លោកនាយកសាលាបឋមសិក្សាវត្តបូព៌ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការរបស់សាលារួមទាំថតរូបជុំគ្នាជាអនុស្សាវរីយផងដែរ។