បាឋកថារបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ដីពី "ការគ្រប់គ្រងបេតិកភ័ណ្ឌជាតិ" ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧
នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាកិត្តិយសដ៏ខ្ពង់ខ្ពស់ផ្តល់ បាឋកថាស្ដីពី "ការគ្រប់គ្រងបេតិកភ័ណ្ឌជាតិ" និងមានការសម្ដែងសិល្បៈ ៣ទម្រង់ខុសគ្នា ដោយសាលាមធ្យមសិល្បៈ នៅសាលមហោស្រពចតុមុខ ជូន​ដល់​សិស្ស​មន្ត្រី​ក្រមការជំនាន់ទី៧ កម្មសិក្សាការី​មន្ត្រីជាន់ខ្ពស់និងមធ្យម ឆ្នាំ​សិក្សា​២០១៧