ពិធីក្រុងពាលីបើកការដ្ឋានសាងសង់អគារសិក្សាថ្មី និងស្តូបព្រះព្រហ្មមុខបួន នៃសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨
រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅវេលាម៉ោង៧៖០០ នាទីព្រឹក ពិធីក្រុងពាលីបើកការដ្ឋានសាងសង់អគារសិក្សាថ្មី និងស្តូបព្រះព្រហ្មមុខបួន នៃសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួម ពី សមាជិកក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ សាស្រ្តាចារ្យសាលាភូមិន្ទរដ្ឋបាល សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី ១០ តំណាងកម្មសិក្សាការីទាំងអស់ និងមន្រ្តីរាជការសាលាភូមិន្ទរដ្ឋបាល ។